ព័ត៌មានជាតិ

ជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: បុរសចំណាស់ម្នាក់ ជិះម៉ូតូលើផ្លូវបញ្ច្រាសទិសដៅ ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បើកលើផ្លូវអថិភាព បណ្តាលឲ្យរងរបួសបាក់ជើងឆ្វេងខ្លួនឯង ភាគីម្ខាងទៀតពុំមានរងរបួស កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងនំបុ័ងភ្នំពេញ ស្ថិតភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HK-2633 បើកបរដោយឈ្មោះ អ៊ឹង ហេង ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ទិសដៅពីលិចទៅកើត ធ្វើដំណើរបញ្ច្រាស ខណ:មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FF-3792 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរបញ្ចា្រសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូស្កុបពី រងរបួសបាក់ជើងឆ្វេង ។

ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះបានទៅដល់ទីតាំង បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងសុំយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់