បរទេស៖ ក្លឹបបិសាចក្រហម Man UTD នៅថ្ងៃនេះបានធ្វើការបង្ហាញពីទីន្នន័យរបស់ខ្លួនក្នុងនាមជាក្លឹបដែលមានការខាតបង់ខ្លាំងចំពោះការដោះដូរកីឡាករជាមួយនឹងក្លឹបអង់គ្លេសចំនួន១៣ផ្សេងទៀតដែរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
នៅក្នុងរបាយការណ៍នោះបិសាចក្រហម Man UTD បានបង្ហាញថាខ្លួនគឺជាក្លឹបដែលមានការខាតបង់ខ្លាំងជាងគេបំផុតផងដែរក្នុងចំណោមក្លឹបធំទាំងអស់នៅលីគកំពូលអឺរ៉ុបទាំង ៥គឺមានទំហំរហូតទៅដល់ជាង១០០០លានផោនឬប្រមានជា១១៤០លានដុល្លារ។
គិតចាប់តាំងតែពីរដូវកាល២០១២-២០១៣ជាគ្រាដែល Man UTD បានលើកពានរង្វាន់កំពូលអង់គ្លេសចុងក្រោយក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson មកក្លឹបបានវិនិយោគទៅលើកីឡាករនិងគ្រូបង្វឹកថ្មីរាប់សិបលានដុល្លារហើយជាលទ្ធផលពួកគេលើកពានរង្វាន់សំខាន់ៗបានចំនួនតែ៣ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាបន្ទាប់ពីនោះគេសង្កេតឃើញថាក្លឹបដែលស្ថិតនៅក្នុងចំណាត់ថ្នាក់បន្តបន្ទាប់ពី Man UTD នោះមានដូចជាក្លឹប Man City ក្លឹប PSG និងក្លឹប Barcelonaផងដែរ៕
មតិយោបល់