ព័ត៌មានជាតិ

ឃាត់ខ្លួនបានម្នាក់ ហើយសួរចម្លើយរហូតឈានដល់ចាប់បាន ៣នាក់ទៀត​ និងថ្នាំញៀនយ៉ាងច្រើន

កណ្តាល: នៅវេលាម៉ោង១១ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ និង មន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួ ស៊ីណា ភេទប្រុស មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ និងដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ កម្លាំង យុត្តិធម៌ និងកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ចុះឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់បន្ថែមទៀត៖
ទី១-ឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ រឿន ដារ៉ូត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ ណូ ណាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅ ភូមិភូមិកោះក្របី សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ២៧កញ្ចប់ ទូរសព្ទ័ដៃ០២គ្រឿង ម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួននៅអាវុធហត្ថខេត្ត នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់