ដោះស្រាយគំនុំចាស់មុនថ្ងៃភ្ជុំបិណ្ឌបណ្តាលឲ្យយុវជន៣នាក់រងរបួស នាក់បង្កត្រូវឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង៣និង៥៦ នាទី នៅ ចំ ណុ ច ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំ បងអនុវត្តតាម យោបល់ដឹកនាំ របស់លោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែ ន ការងារ នគរបាល ព្រហ្មទណ្ឌ និង ដោយបាន ការ សម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុ ជា តិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សា លាដំបូងខេត្តបា ត់ដំបង ផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិ-ង្សា ដោ យ ចេតនា មាន ស្ថានទម្ងន់ ទោស ( ប្រេី ចំ ពាម កៅ ស៊ូ បាញ់ -កំណាត់ អុស -ដប កែវ និងខ្សែក្រវ៉ាត់ ) ០១ ករណី ដោយបាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៦ នាក់ មកកាន់ ស្នងការដ្ឋាន ដេីម្បីស្រាវជ្រាវ ។
១-ឈ្មោះ ហ៊ុច ពុន នី ហៅ ងិត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។
២-ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ សំរោង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។
៣-ឈ្មោះ គុន សុភា ហៅ ភា តូច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំ សំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង ។
៤-ឈ្មោះ ភាន់ ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ សំរោង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។
៥-ឈ្មោះ អៀង អង្គា រ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ចែងក្តា រ ឃុំ ភ្នំសំពៅ ស្រុក បា ណន់ ខេត្ត បាត់ដំបង ។
៦-ឈ្មោះ វ៉ែន ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បា ណន់ ខេត្ត បាត់ដំបង ។

សូមជម្រាបជូនថា កាលពី ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២៣និង០២ នាទី នៅ ចំណុច ផ្លូវ បំបែក រវាងផ្លូវហាយវេ និង ផ្លូវ ជាតិលេខ ៥៧ ស្ថិតក្នុង ភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ ដំ បង ខេត្ត បាត់ដំបង ក្រុម ជនសង្ស័យ ខាងលេី បាន ប្រេី កំណាត់ អុស ដប កែវ ខ្សែក្រវ៉ាត់ និង បាញ់ ចំពាម កៅស៊ូ វាយ បាញ់ និង គប់ ទៅ លេី ក្រុម ជន រងគ្រោះ ចំនួន ០៣ នាក់ និង ម៉ូតូ ០១ គ្រឿង ។
១-ឈ្មោះ គឹម ប្រាថ្នា ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ស្នឹង ឃុំ ស្នឹង ស្រុក បាណ ន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស ដាច់ រលា ត់ ស្បែក មុខ ខាង ឆ្វេង និង ក ដៃ ខាង ស្តាំ ។
២-ឈ្មោះ ស សាវេត ភេទស្រី អាយុ ១៩ ឆ្នាំ មាន ទីលំនៅ ភូមិ ស្នឹង ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស បែក ក្បាល ផ្នែក ខាង លេី ពក ក្បាល ផ្នែក ខាង ឆ្វេង ដាច់ រលាត់ ស្បែក កែង ដៃ ខាង ឆ្វេង និង ស្មា ខាង ស្តាំ ។
៣-ឈ្មោះ យ៉ែម ស៊ី ណាត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ព្រះស្រែ ឃុំ ស្នឹង ស្រុក បា ណន់ ខេត្ត បាត់ដំបង បណ្តាល ឲ្យ រងរបួស បែក ក្បាល ផ្នែក ខាង ឆ្វេង ។

-*សម្ភារៈ ខូចខាតមាន ៖
– ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២១ គ្មានស្លាកលេខ បែក អាវ ម៉ូតូ ខាងមុខ ផ្នែក ខាង ឆ្វេង និង បែក ស្តុប ខាង ក្រោយ ។

លោកវរសេនី យ៍ ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មូលហេតុដែលនាំបណ្តាលឱ្យកេីតករណីហិ-ង្សាបែបនេះគឺពីពេលមុននោះក្រុមរងគ្រោះនេះធ្លាប់ប្រព្រឹត្ត សកម្មភាពហិ-ង្សាទៅលេីក្រុ មបង្ក រួច ហេីយ ។ នៅថ្ងៃកេីតហេតុ និងជាឱកាស ល្អហុចឱ្យ ខណៈដែលក្រុមនេះ ចេញដេីរដាច់ប៉ែក ក្រុមបង្កមានឱកាសដោះស្រាយគំនុំចាស់ សង សឹកបានសម្រេច នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌតែ ម្តង ។
បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំ ណុំរឿង ដេីម្បី បញ្ជូនក្រុមយុវជនទាំង០៦នាក់ ទៅ សា លាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *