បាត់ដំបងៈ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០ ២១វេលាម៉ោង ១ និង ០០ នាទី ស្ថិតនៅចំ ណុច ចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាម យោ បល់របស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកមោងឫស្សី រួមជាមួយកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន រួមសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាកជាតិដឹកនាំដោយលោក ខេង ម៉េង ឈាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែក
ទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូប នេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ អ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីថ្ងៃ១៩ខែ ធ្នូ ឆ្នាំ២០២១ នោលសង្កាត់ ចោមចៅទី០១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរត់គេចខ្លួនពីការតាម ប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ មកដល់ទឹកដីខេត្តបាត់ ដំ បង។
តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា មុខសញ្ញាឈ្មោះនេត ផៃមុនី រូប នេះហេីយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមាន កាន់ក្រដាស់ដីកាក្លែងក្លាយផង ចូលធ្វេីសកម្មភាព នៅថ្ងៃកេីតហេតុនោះ ក្រោម កិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។
នៅក្រោយពេលឃាត់ខ្លួ នជនសង្ស័យត្រូវបាន ប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅ ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់