ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញ កំពុងដាក់ដំណើរការភ្លើងស្តុបថ្មីទី៨ នៅផ្លូវលេខ១៩២៨ និងផ្លូវលេខ១០០៣

ភ្នំពេញៈ នៅវេលាម៉ោង៣:០០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញបាននឹងកំពុងដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីទី៨ នៅប្រសព្វរវាងផ្លូវលេខ ១៩២៨ ឬវិថី ម៉ុង ឫទ្ឋី និងផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ក្រោយពីដំណើរការភ្លើងស្តុបថ្មីជាបន្តបន្ទាប់ចំនួន៧ស្តុបរួចហើយនោះ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីទី៨ នៅប្រសព្វរវាងផ្លូវលេខ ១៩២៨ ឬវិថី ម៉ុង ឫទ្ឋី និងផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបនិងចូលរួមគោរពភ្លើងស្តុបនិងច្បាប់ចរាចរទាំងអស់គ្នា៕

photo_2016-05-11_15-46-08 photo_2016-05-11_15-46-09 photo_2016-05-11_15-46-10

មតិយោបល់