ព័ត៌មានជាតិ

អគ្គិភ័យឆេះចំការអំពៅរបស់ក្រុមហ៊ុន កុយ សារ៉េន និងក្រុមហ៊ុន សុផាត សំណាងចំនួ​ន ៨៣ហិចតា នៅខេត្តស្វាយរៀង

ស្វាយរៀង: នៅម៉ោង ១១ និង១០ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីភ្លើងឆេះចម្ការអំពៅជាច្រើនហិចតា ស្ថិតនៅភូមិកំពោធទូក និងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប។

ភ្លើងឆេះចម្ការអំពៅអស់ចំនួន ៨៣ហិចតារបស់ក្រុមហ៊ុន កុយ សារ៉េន ចំនួន ៥៧ ហិចតា និងក្រុមហ៊ុន សុផាត សំណាង ចំនួន ២៦ ហិចតា។

មូលហេតុ៖ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់