អ៊ីរ៉ាក់ៈ តាមប្រភពពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ១៨នាក់បានស្លាប់ និង៤៥នាក់ទៀតរងរបួស ក្រោយការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយ នៅទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើង នៅពេលដែលរថយន្តមួយគ្រឿង បានបើកមកចតក្នុងរយៈពេលខ្លី រួចក៏បំផ្ទុះទ្បើងក្រោយពីពេលថ្ងៃត្រង់ នៅភាគនារតីក្នុងសង្កាត់ Sayadiyah៕
មតិយោបល់