ព័ត៌មានជាតិ

មន្រ្តីយោធា ដើរលេងយប់ ត្រូវក្រុមបងធំព្រួតវាយយ៉ាងដំណំ

ភ្នំពេញ: ក្រុមបងធំមួយក្រុម មានគ្នាជាង១០នាក់ ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ ដំបងឈើ ដំបងទីប គ្រប់ដៃ ជិះម៉ូតូ ៤ ទៅ ៥ គ្រឿង បានធ្វើការព្រួតវាយទៅលើក្រុមមន្ត្រីយោធានៅ “អង្គភាពឆ័ត្រយោងលេខ៩១១” មានគ្នាជាង១០នាក់ដូចគ្នា កំពុងធ្វើដំណើរតាមដងផ្លូវ ហើយត្រូវក្រុមបងធំទាំងនោះ បានធ្វើការព្រួតវាយយ៉ាងសាហាវ ដូចជាក្នុងរឿងចិនហុងកុង បណ្តាលឲ្យពួកគាត់រងរបួសធ្ងន់ រួចជនបង្កគេចខ្លួនអស់ នៅសល់ម្នាក់ត្រូវនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនបាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង នៅមុខក្លឹប “ហ្វាន់ក្លឹប” ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលចាប់បាននោះ ឈ្មោះ វ៉ែន វិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះទី១មានឈ្មោះ ផូ សុភា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិអណ្តូងឬស្សី ស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង ,ទី២មានឈ្មោះ ឆិល ណាត់ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ
និងជនដៃដល់ទី៣មានឈ្មោះ ឡឹក ចាន់ថុល អាយុ២០ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ ។

ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមកូនទាហាននៃ “អង្គភាពឆ័ត្រយោងលេខ៩១១” មានគ្នាចំនួន១៧នាក់បាននាំគ្នាមកដើលេង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេង គោលបំណងចង់ចូលទៅរាំលេងកម្សាន្តនៅក្លឹបកម្សាន្ត “មីតណាយ” ខណៈដែលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមបងធំមានគ្នា​ប្រមាណជាជាង១០នាក់ប្រដាប់ដោយ ដំបងឈើ ដំបងទីប ដុំឥដ្ឋ ដុំថ្ម មកវាយទៅលើក្រុមកូនទាហាន ដែលជាមន្ត្រីយោធាខាងលើ ទើបធ្វើឲ្យកូនទាហានទាំងនោះ វាយតបតទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង បណ្តាលឱ្យកូនទានហាន៣នាក់បានរងរបួសធ្ងន់ ។ ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនក្រុមជនបង្កហេតុ បានម្នាក់ និងបក្ខពួកជាង១០នាក់ទៀត បានគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ច ឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងស្វែងរកចាប់ខ្លួនជនបង្កដទៃទៀត ៕

https://youtu.be/w314q1beAao

មតិយោបល់