ព័ត៌មានបច្ចេកវិទ្យា

កម្មវិធីឆ្នើមប្រចាំ AppStore ក្រុមហ៊ុន Apple ក្នុងសប្តាហ៍នេះ

កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមហ៊ុន Apple បានធ្វើការប្រកាសឈ្មោះកម្មវិធីឆ្នើមប្រចាំសប្តាហ៍មួយឈ្មោះ Vantage Calender នៅលើហាងកម្មវិធីរបស់គេ។

ជាធម្មតាកម្មវិធីនេះ ដាក់ឲ្យដោនឡូដក្នុងតម្លៃ ៤ ដុល្លារឯណោះ ប៉ុន្តែឥឡូវនេះប្រិយមិត្តអាចដោនឡូដដោយឥតគិតថ្លៃ ក្នុងរយ:ពេលកំណត់ ៧ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុន Apple បានប្រកាស។

Vantage Calender គឺជាកម្មវិធីកត់ត្រា ឬរៀបចំ ផែនការណ៍គោលដៅជីវិតរបស់លោកអ្នក។ ការបង្ហាញចេញនៃកម្មវិធីមានភាពទាក់ទាញ ងាយកែកុនចុះឡើង សម្រាប់ឲ្យជិវិតរបស់លោកអ្នកកាន់តែមានន័យ។

ជាងនេះទៅទៀត វាមានមុខងារពិសេស ដែលអាចឲ្យអ្នកប្រើប្រាស់បន្ថែមជាមួយ Stickers និង Fonts ផ្សេងៗបានថែមទៀត។

ដើម្បីទទួលបានកម្មវិធី Vantage Calendar សូមចុចដោនឡូដទីនេះ!

ប្រភព៖ idownloadblog.com

 

 

 

មតិយោបល់