ព័ត៌មានជាតិ

នោះ! ៣ខណ្ឌក្នុងរាជធានីភ្នំពេញ ដាច់ភ្លើង៩ម៉ោង

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ពីអនុស្ថានីយទី3 (GS3-F4A) ដែលស្ថិតនៅ តាមផ្លូវដួងងៀប (1) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (2)សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (3)ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្លើង និងជួសជុលបរិក្ខាអគ្គិសនី ពលរដ្ឋនិងមានចរន្តអគ្គិសនីប្រើប្រាស់វិញ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល៕

មតិយោបល់