ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកញៀនអាប៉ោង៣នាក់នៅត្រើយស្លា

កណ្តាល: អ្នកញៀនអាប៉ោង៣នាក់ ដែលតែងតែណាត់គ្នាលួចលេងជាប្រចាំត្រូវបានកម្លាំងអន្តាគមន៍ ស្រុកស្អាងសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្គិ៍ត្រើយស្លាចុះឃាត់ខ្លួនដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង២២ និង១០នាទីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចពាមសូ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់នោះទី
១ – ឈ្មោះ ហុកបៀង ភេទប្រុសអាយុ ២៩ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ទី២ -ឈ្មោះ វិន យាំង ទៀង ភេទប្រុសអាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ទី៣ – ឈ្មោះ ខេង ធឿន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិ តាគល់ ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
ម៉ូតូ ចំនួន ០២គ្រឿងម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GO3472 ម៉ាក ZOOMER ពណ៌ក្រហមផ្លាកលេខ កណ្តាល 1AB2391 កម្រាលចំនួន០១មេអាប៉ោងចំនួន០១ ចាន និងគម្រប។
ជនស្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់