រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវប្បធម៌ដ៏ទំនើប នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីមួយ នៅលើផ្ទៃដី ៤ហិកតា ក្នុងតំបន់ជ្រោយចង្វារ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
រីឯទីតាំងសាលារចនា ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាស់ នឹងត្រូវប្រើប្រាស់សម្រាប់ការពង្រីកសារមន្ទីរជាតិជំនួសវិញ។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ដែរថា កម្ពុជា មិនត្រឹមតែការពារ ថែរក្សា អភិរក្សសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ គឺត្រូវតែអភិវឌ្ឍន៍បន្ថែម ទាំងផ្នែកធនធានមនុស្ស ឲ្យចេះចម្រាញ់ កែច្នៃរកអ្វីដែលថ្មី តែរក្សានូវអត្តសញ្ញាណជាតិជានិច្ច៕
ប្រភពរូបភាព៖ Nil Ny
មតិយោបល់