កំពង់ចាម: បើយោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ចស្រុកស្ទឹងត្រង់បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមគឺមានករណីខ្យលកន្ត្រាក់មួយបានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យផ្ទះចំនួន៦៤ខ្នង បានដួលរលំ និងរបើកដំបូលផ្ទះ ហើយបានបណ្តាលឱ្យដំណាំកៅស៊ូ ដើមស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងទៀតបានដួលរលំ។
ហេតុការណ៍ដែលគួរឲ្យកត់សម្គាល់គឺ ប្រព័ន្ធអគ្គិសនីត្រង់ស្វូ បានទុស្សេឆេះ និងដាច់ចរន្តអគ្គីសនី។ ក្នុងនោះក៏មានមនុស្ស៣នាក់ បានរងរបួសស្រាល និង១នាក់ទៀត បានរងរបួសធ្ងន់ធ្លាយពោះដែលបង្ករឡើងដោយសារខ្យល់កន្ត្រាក់។
ដោយឡែកកាលពីវេលាម៉ោង ៣រសៀល ថ្ងៃដដែលនេះ ខ្យល់កន្ត្រាក់នេះបានបន្តបក់ មកលើផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំមួយចំនួន នៃស្រុកបាធាយ ខេត្តកំពង់ចាម ហើយបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន២៧៣ខ្នងផ្សេងទៀត បានរងការខូចខាត និងមានមនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល។
ចំពោះហេតុការណ៍ខាងលើ លោកអភិបាលស្រុក និងសមត្ថកិច្ចនៃស្រុកទាំង២ បានចុះទៅពិនិត្យ រីឯកាកបាទក្រហមសាខាខេត្តកំពង់ចាម កំពុងត្រៀមជួយជាថវិការ និងសម្ភារ:នៅពេលឆាប់ៗនេះ៕














មតិយោបល់