ក្រចេះ:ដោយយោងតាម ក្រុមកាងារអភិរក្សរបស់អង្គការ WWF-កម្ពុជា ដែលបានដាក់គម្រោងទៅលេីតំបន់អភិរក្សសត្វផ្សោតទន្លេរមេគង្គ បានរាយការណ៍មកថា បានប្រទះឃើញសត្វផ្សោតមួយក្បាលបានស្លាប់នៅដងទន្លេមេគង្គរបស់ប្រទេសកម្ពុជា នៅក្នុងខេត្តក្រចេះ។
ហេតុកាណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែឧសភា នៅម្តំុអន្លង់កោះផ្តៅ ស្ថិតក្នុងខេត្តក្រចេះ។ សត្វផ្សោតដែលស្លាប់នេះមានទំងន់៨០គីឡូ មានប្រវែង១៨៣សង់ទីម៉ែត្រ ជាប្រភេទផ្សោតញី។
តាមប្រភពពីប្រជាពលរដ្ធនៅក្បែរកន្លែងកេីតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Post News ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យផ្សោតនេះស្លាប់ ព្រោះវាត្រូវបានគេប្រទះឃើញស្លាប់នៅ ជាប់ និងម៉ូងរបស់ប្រជាពលរដ្ធ៕
មតិយោបល់