ព្រះសីហនុៈ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីជិះម៉ូតូតែម្នាក់ឯង ជ្រុលទៅបុកបង្គោលសុវត្ថិភាពយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវកោង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៧៥-១៧៦ ក្នុងនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ ផាន់ ភី ភេទប្រុស អាយុ១៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ស្នាក់នៅក្នុងភូមិឃុំកើតហេតុ ខាងលើ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញហើយ៕



មតិយោបល់