ភ្នំពេញៈ បុរសដែលជាប្តីកំណាចម្នាក់ ក្រោយពីធ្វើសកម្មភាពដុតប្រពន្ធ និងកូនស្រីអាយុ៧ឆ្នាំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ២១៧ ខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
រហូតមកទល់នឹងព្រឹកម៉ោង៧និង៣០នាទី ថ្ងៃទី៦ដដែល បុរសដែលជាប្តីកំណាចខាងលើ បានសម្រេចចិត្តទៅលោតទឹកពីលើស្ពានព្រះមុន្នីវង្សថ្មី ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បាអំពៅ តែមិនស្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា រួចក៏បាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលខណ្ឌច្បារអំពៅ១ ទើបបែកធ្លាយរឿងបុរសខាងលើ ជាជនដៃដល់ដុតប្រពន្ធនិងកូនស្រី នៅខណ្ឌដង្កោ ទើបសមត្ថកិច្ចខណ្ឌច្បារអំពៅ ទំនាក់ជាមួយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចដែលស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនវិញ។
បុរសរូបនេះ មានឈ្មោះ អ៊ុច ធួនវរៈ អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានចាក់សាំងប៉ុនប៉ងដុតសម្លាប់ប្រពន្ធនិងកូនពិតប្រាកដមែនមែន មូលហេតុដោយសារតែប្រពន្ធសុំបែក។
បច្ចុប្បន្ន ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/h08g_vNOAEY
មតិយោបល់