សៀមរាបៈ សមត្ថកិច្ចឲ្យដឹងថាវេលាម៉ោង ១០និង២០នាទីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៩មានករណីភ្លើង
ឆេះផ្ទះ ១ខ្នង ទំហំ ៩x៦ម ប្រក់សង្ក័សី ជញ្ជាំងក្តា ម្ចាស់ផ្ទះឈ្មោះ អ៊ាម ស៊ីណន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន នៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលដឹកនាំផ្ទាល់ដោយលោកម៉ាន់ សុខាត់ អធិការស្រុក បានចុះដល់កន្លែងកើតហេតុ និងបានបាញ់ទឹកពន្លត់ប្រើប្រាស់អស់ទឹក១ឡាន និងគ្រប់គ្រងស្ថានការណ៍ពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១០និង៥០នាទីថ្ងៃដដែល។
សរុបការខូចខាត: ឆេះផ្ទះអស់១ខ្នងទាំងស្រុង រួមមាន គ្រែដេក២ ពូកភួយ ខ្នើយ ចានឆ្នាំងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ពុំបានបណ្តាលប៉ះពាល់អាយុជិវិតមនុស្សឡើយ។
មូលហេតុ : ម្ចាស់ផ្ទះមិននៅ យោងតាមអ្នកជិតខាងបានប្រាប់ថា មុនពេលឆេះ បានលឺសំលេងផ្ទុះ ចេញពីផ្ទះ (ទុស្សេខ្សែរភ្លើង) ៕
មតិយោបល់