ពោធិ៍សាត់ៈ លោក ឯក ចន្ទ័សេរី ប្រធានសាខាពន្ធដាខេត្តពោធិ៍សាត់ ត្រូវបានចូលនិវត្តន៍ ហើយតែងតាំងលោក ឡាយ វត្ថា ដែលជាអនុប្រធានទៅជាប្រធានពន្ធដាថ្មី និងតំណែងអនុប្រធានត្រូវបានជំនួសដោយលោកស្រី អ៊ុយ សារី ប្រធានការិយាល័យចាត់ចែងលិខិតប្រកាសនៃសាខាពន្ធដាខេត្ត។
យោងតាមសេចក្តីប្រកាសលេខ១០២៥ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាម៉ោង៨ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីប្រកាសតែងតាំង ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក កែន សម្បិត្ត អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
មតិយោបល់