ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនមនុស្ស២នាក់ រួមនិងថ្នាំញៀន១០កញ្ចប់

ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរជ្រៅ ធ្វើការចាប់ខ្លួនដកហូតបានថ្នាំញៀន១០កញ្ចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរសង្គសីនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ រុន រ៉ាម៉ូ ភេទប្រុស អាយុ២៧ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ឈិត សុណ្ណនឿន ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន (ទឹកកក) ចំនួន១០កញ្ចប់ ក្នុងនោះមានធំ ២កញ្ចប់ និងតូច៨កញ្ចប់ រួមនិងដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ១ដប។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញចាត់ការតាមនីតិវីធីច្បាប់ ៕

មតិយោបល់