កាលពីរាត្រីថ្ងៃទី២៦ មករា ២០១៥ កន្លងទៅ បណ្តាសិល្បករល្បីល្បាញជាច្រើនដួង និងភ្ញៀវកិត្តិយសជាច្រើនរូប បានផ្តល់វត្តមានចូលរួមសម្ពោធផលិតកម្មថ្មីដែលទើបបង្កើតឡើង មានឈ្មោះថា «ផលិតកម្ម BKS»។
វត្តមានតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ដែលញ៉ាំងឲ្យការបើកផលិតកម្មថ្មី ជាផ្លូវការនេះ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ អ្នកតាមដានសង្គមសិល្បៈ ។
បើតាមការឲ្យដឹងអ្នកចាត់ការទូទៅវ័យក្មេង លោក ឈុន សុវណ្ណភក្តី ថា ខាងផលិតកម្ម BKS បានជះទឹកប្រាក់ ១០ ម៉ឺន ដុល្លារ ដើម្បីផលិតបទថ្មី ជាស្នាដៃកូនខ្មែរ ។ អ្នកចាត់ការវ័យក្មេងនេះ បន្តទៀតថា បើទោះបីជា ការជះទឹកប្រាក់ នេះ បរាជ័យ តែផលិតកម្ម នឹងរៀបចំយុទ្ធសាស្ត្រថ្មីទៀត ដើម្បីកែប្រែស្ថានភាពទីផ្សារ តែស្ថិតក្រោមពាក្យស្លោក Alway Original ។
មតិយោបល់