ព័ត៌មានជាតិ

តូរីស ក្រឡាប់ធ្លាក់ពីលើផ្លូវជាតិលេខ៤ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល

ព្រះសីហនុ: ​រថយន្តតូរីសមួយគ្រឿង រេចង្កូតក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៣រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ នៅចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ម្តុំភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា រថយន្តតូរីសមួយគ្រឿង ពណ៏ទឹកប្រាក់ផ្លាកលេខ ខេត្តព្រះសីហនុ 2A- 3565 បានក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤ ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះរួមមានអ្នកបើកបររថយន្តឈ្មោះ ទ្រី តូច ភេទប្រុស អាយុ២៧ឆ្នាំមានទំលំនៅ ភូមិត្រពាំងក្រឡាញ ឃុំទំពូង ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ធ្ងរ និងមានអ្នករួមដំណើរ ២នាក់ទៀតគឺទី១-ឈ្មោះស៊ីម សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិក្រាំងសារត្ន័ ឃុំឃ្មាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ និងទី២-ឈ្មោះ មាស រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីសំនៅ ភូមិពង្រ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល៕

មតិយោបល់