ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនមេខ្លោងជួញគ្រឿងញៀនឆ្លងដែនម្នាក់ រួមនិងគ្រឿងញៀន៣៨១១.៤៨ក្រាម

ស្ទឹងត្រែងៈ ជនសង្ស័យដែលជាមេខ្លោង ជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ទៀតហើយ ត្រូវបានកម្លាំងប្រចាំការប៉ុស្តិ៍ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យ BLO ធ្វើការបង្រ្កាប និងដកហូតបានម៉ាទឹកកកចំនួន ៣៨១១.៤៨ក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹម សុក្រ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែដូនតូច ឃុំពញាតន់ សង្កាត់ព្រែកព្នៅ ហើយរថយន្តដែលជនសង្ស័យប្រើជាមធ្យោបាយធ្វើដំណើរនោះ ម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2A-7745។

សមត្ថកិច្ចបានបន្តឲ្យដឹងថា ថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ តែដោយរង់ចាំឆ្មក់ចាប់មេខ្លោង និងស្រាវជ្រាវតាមបក្ខពួកដទៃទៀតផងនោះ ទើបសមត្ថកិច្ចខ្ទប់ព័ត៌មាននេះសិន។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧នេះ ទើបសមត្ថកិច្ចដឹងថា មេខ្លោង និងបក្ខពួកដទៃទៀត បានរត់គេចខ្លួនចូលទៅទឹកដីឡាវបាត់ទៅហើយ៕

មតិយោបល់