ព័ត៌មានជាតិ

ឃើញសោរនៅជាប់ម៉ូតូមានឱកាសលួចដេរបញ្ឆេះជិះរត់តែត្រូវជាប់ខ្នោះ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីអំពើលួច លួចយកម៉ូតូនៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ មធ្យោបាយថ្មើរជើង ។
ជនសង្ស័យ ០១នាក់ ឈ្មោះ រិទ្ធ រាជ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ប៉ាន ណាថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភេសជ្ជ: ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារ:បាត់បង់ ៖ គ្មាន។
សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿងម៉ូតូសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-0593 ប្រគល់ឲ្យជនរងគ្រោះវិញ ។
តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅចំណុចកើតហេតុខាងលើ ដោយមិនបានដកកូនសោរចេញពីម៉ូតូ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់បានដើរតាមផ្លូវមកដល់ចំណុចកើរតហេតុ ឃើញមានកូនសោរជាប់និងម៉ូតូដោយមានសភាពស្ងប់ស្ងាត់ ជនសង្ស័យកាច់សោរបញ្ឆេះម៉ូតូរួចបត់ក្បាលម៉ូតូចេញមកថ្នល់បំរ៉ុងជិះ ជនរងគ្រោះឃើញស្រែកថាចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

មតិយោបល់