ភ្នំពេញៈ បុរសម្នាក់បានដាច់ចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ជាប់នឹងមែកស្វាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅមុខផ្ទះលេខ៤១ ផ្លូវលេខ៦០០ ភូមិ១០ ក្រុម៤៥ នៅក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្តីសន្តិសុខដែលយាមការនៅក្បែរនោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញយុវជនរូបនោះ ដើរយួរស្រា២ដប ដើរកាត់តាមផ្លូវលេខ៦០០ទិសដៅពីលិចទៅកើត ទៅបាត់មិនឃើញត្រទ្បប់វិញ លុះដល់វេលាម៉ោង៤ ទៀបភ្លឺត្រូវបានប្រជាពលរដ្ឋេ ក្រោកមកហាត់ប្រាណ ក៏ប្រទះឃើញយុវជនរូបនោះ ចងក សម្លាប់ខ្លួនស្លាប់ជាប់នឹង មែកស្វាយបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។
ជនរងគ្រោះខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ស្លៀកខោខៅប៊យ ជើងវែង បានយកអាវមកចងកសម្លាប់ខ្លួន ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយបាន ធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ បានឲ្យដឹងថា សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តញាណរង្សី ដើម្បីរងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពីណីផងដែរ៕
https://youtu.be/5O0njJflINk
មតិយោបល់