បន្ទាយមានជ័យៈ ក្មេងទំនើង២នាក់ដែលជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បន្ទាប់ពីដកហូតដាវស៊ាំម៉ូរ៉ៃមួយដើមដែលពួកគេលាក់ក្រោមកែបម៉ូតូទុកធ្វើសកម្មភាព។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ជា សុជាតិ អាយុ១៦ឆ្នាំ និងជនសង្ស័យទី២-ឈ្មោះ សាយ អូន ហៅអាច្រឹង ហៅអាឆ្អឹង ហៅអាធី អាយុ១៦ឆ្នាំ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបាន ដាវស៊ាំម៉ូរ៉ៃ១ដើម និងម៉ូតូ១គ្រឿង ហើយជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ក្នុងករណីគាស់ផ្ទះ និងលួចយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត តែតែងគេចរួចពីការតាមចាប់របស់សមត្ថកិច្ច។
បច្ចុប្បន្នសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់