ព័ត៌មានសិល្បៈ និងកម្សាន្ត

មាន សុនិតា និយាយពីតំណែងទូត អង្គរសង្រ្កាន្តដែលទើបតែងតាំង

ខុសពីបណ្ដាឆ្នាំកន្លងទៅ ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជ្រើសសិស្សសាលាសិល្បៈស្អាតអោយធ្វើជាទូត សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ កម្មវិធីបែរជាជ្រើស តារាស្រីមាន សូនិតា។ នាងបានបង្ហាញនូវក្ដីរំភើបយ៉ាងខ្លាំង ដែលត្រូវបានតែងតាំងជាយុវទូត ប្រចាំកម្មវិធី ដោយរាប់បញ្ចូលទាំងការចេញមុខផ្សព្វផ្សាយ និង សកម្មភាពក្នុងនាមជាអ្នករៀបចំកម្មវិធីជាច្រើនទៀត ដើម្បីបំផុសព្រឹត្តិការណ៍។

មាន សូនិតា និយាយថាសប្បាយចិត្តណាស់ ដែលនាងត្រូវបានជ្រើសជាទូតប្រចាំកម្មវិធី ក្នុងពេលដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមែនត្រឹមតែជាកម្មវិធីប្រចាំឆ្នាមកម្រិតជាតិប៉ុណ្ណោះ តែការមានការទទួលស្គាល់ជាអន្តរជាតិ។ នាងថាក្នុងនាមជាទូត នាងនឹងធ្វើយុទ្ធនាការច្រើនរឿង ដើម្បីជួយអោយអង្គរសង្ក្រាន្ត មានការចាប់អារម្មណ៍។ ហេតុដែលត្រូវបានជ្រើស គឺថោយសារតែនាងមានអត្តសញ្ញាណជាខ្មែរមួយរួចទៅហើយ តាមរយៈការបំផុសអោយមហាជន ស្គាល់ពីតម្លៃរបស់ក្រមាខ្មែរ ក្រោយការកែច្នៃជាសំលៀកបំពាក់។ ក្រៅពីការថតស្ពត នាងក៍ត្រូវថតផ្សាយ និងចុះទៅធ្វើសកម្មភាពដោយផ្ទាល់ផងដែរ ដើម្បីគៀរគរអ្នកគាំទ្រ និងមហាជន អោយចាប់អារម្មណ៍ ដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ឆ្នាំនេះអង្គរសង្ក្រាន្ត នឹងប្រារព្ធធ្វើពីថ្ងៃទី១៤ ដល់១៦ មេសា ដោយរំពឹងថានឹងមានអ្នកទៅកម្សាន្តច្រើនជាង១លាន៣សែន លើសពីឆ្នាំមុន។ អ៊ីចឹងហើយទើបមាន សូនិតា សប្បាយចិត្ត ដោយសារតែបានក្លាយជាអ្នកផ្សព្វក្នុងព្រឹត្តិការណ៍ដ៍ធំមួយនេះ។

មតិយោបល់