ព័ត៌មានជាតិ

ធ្លាក់ភ្លៀងមួយមេធំនិងលាយជាមួយខ្យល់មានរន្ទះបាញ់សត្វគោងាប់៣ក្បាលនៅខេត្តកណ្តាល

កណ្តាល: សត្វគោចំនួន៣ក្បាលត្រូវបានរន្ទះបាញ់បណ្តាលឲ្យងាប់កាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចចុងព្រែកតាអៀងក្នុងភូមិថ្មី ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាមានជនរងគ្រោះជាម្ចាស់គោឈ្មោះ
ជាន.យាន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចបានបន្តទៀតថា៖ ជនរងគ្រោះជាម្ចាស់គោបានយកគោចទៅឲ្យស៊ីស្មៅនៅចំណុចកើតហេតុខាងលើ។ បន្ទាប់មកជនរងគ្រោះបានដឹកគោទៅចងក្រោមដើមក្តក់រួចខ្លួនជាម្ចាស់គោ
មកសម្រាកនៅផ្ទះ ហើយក៍មានភ្លៀងធ្លាក់មកលាយលំរន្ទះក្នុងពេលនោះ រន្ទះបាញ់សត្វគោរបស់ជនរងគ្រោះបណ្តាលឲ្យងាប់អស់៣ក្បាលតែម្តង។
ក្រោមពីកើតហេតុសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់វិញ៕

 

មតិយោបល់