ខណៈដែលការប្រកួត រវាងក្លិប បិសាចក្រហម និង ម្ចាស់ជើងឯករបស់អាល្លឺម៉ង់ ក្នុងក្របខណ្ឌ Champions League កៀកនឹងមកដល់ខាងមុខនោះ ឥឡូវនេះក្តីសង្ឈឹមតែមួយគត់ របស់បិសាចក្រហម គឺការប្រកួតលើទឹកដីរបស់ខ្លួន តែប៉ុណ្ណោះ សម្រាប់ជំនួបជើងនេះ ។ ក៏ប៉ុន្តែវាហាក់មិនងាយស្រួលសម្រាប់ Bayern Munich គិតនោះទេ ព្រោះបិសាចក្រហមក៏ធ្លាប់មានប្រវត្តិមិនធម្មតាដែរ ហើយនៅខាងក្រោមនេះដែរ ជាហេតុផលទាំងប្រាំ ដែល បិសាចក្រហម អាចបំបាក់ Bayern Munich ក្នុងជំនួបជើងខាងមុខ។
១. ឆ្លងតាមបទពិសោធន៍
វាជាការងាយស្រួល សម្រាប់អ្នករិះគន់ ខណៈដែលបិសាចក្រហម ស្ថិតនៅក្រោមការគ្រប់គ្រង របស់ David Moyes ។ ក៏ប៉ុន្តែកុំភ្លេចថា កាលពីរដូវកាលមុន បិសាចក្រហមក៏ជាបេក្ខភាពដ៏អស្ចារ្យ ក្នុងក្របខណ្ឌនេះដែរ ។ កាលពី៦ ឆ្នាំ កន្លងទៅ បិសាចក្រហម និង តោខៀវ បាននាំមុខប្រទេសរុស្ស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ម្យ៉ាងវិញទៀត កីឡាករ ៨ រូបដែលធ្លាប់លេង ក្នុងក្របខណ្ឌនេះ កាលពីឆ្នាំ ២០០៨ គឺនៅតែលេងឲ្យ ក្លិបបិសាចក្រហមដដែល ។ ក្រៅពីនេះ បិសាចក្រហម បានលើកពាន ២ លើកផងដែរ សម្រាប់ក្របខណ្ឌ Champions League នេះ ដែលវាឆ្លុះបញ្ជាំងឲ្យ David Moyes មានចិត្តធ្វើការដឹកនាំក្រុម។
២. Bayern Munich មានប្រវត្តិខ្សត់ខ្សោយ ជាមួយនឹងក្លិបកាំភ្លើងធំ
ក្នុងការប៉ះទង្គិចជាមួយនឹង កាំភ្លើងធំ ចុងក្រោយ ៤ ដង របស់ក្លិប Bayern Munich គឺ បានត្រឹមតែឈ្នះ ២ ដង ចាញ់មួយដង និងស្មើ ១ តែប៉ុណ្ណោះ ។ ដោយហេតុនេះហើយ មានគំនិតជាច្រើនជឿជាក់ថា បិសាចក្រហមអាចនឹងធ្វើបាន នៅពេលដែលក្លិប Bayern Munich វិលមកធ្វើការប្រកួតនៅ Old Traford ។
៣.បិសាចក្រហមនៅតែលេង ដោយគ្មានកីឡាករ Mata
ជាអកុសល្យ នៅពេលដែលកិច្ចសន្យា ៣៧,១ លានផន របស់បិសាចក្រហម ដែលចងដោយច្បាប់ ដោយមិនឲ្យកីឡាករ Mata លេងក្នុងក្របខណ្ឌ Champions League នោះឡើយ។ មនុស្សជាច្រើនជឿជាក់ថា ការលេង ដោយគ្មានកីឡាករអេស្ប៉ាញខាងលើ វានឹងធ្វើឲ្យ ក្លិប បិសាចក្រហមជួបការលំបាក។តែធាតុពិត ក្លិបបិសាចក្រហមនៅតែលេងបានយ៉ាងល្អដោយគ្មានកីឡាករអេស្ប៉ាញរូបនេះ ដោយអាចបំបាក់ក្លិបតំណាងឲ្យក្រិក Olympiacos ក្នុងលទ្ធផល ៣- ០ នៅលើទឹកដី Old Traford ។
៤. ចំណុចខ្សែការពារវានៅតែជាសំនួរសម្រាប់ Bayern Munich
បើទោះបីជាក្លិប Bayern Munich ទើបតែលើកពានអាល្លឺម៉ង់ក្តី ប៉ុន្តែក្លិបមួយនេះ នៅតែមានចន្លោះប្រហោងខ្សែការពារនៅឡើយ ដែលអាចធ្វើឲ្យបិសាចក្រហមអាចទាញយកបាន ។ កីឡាករ Badstuber ដែលជាខ្សែការពារដ៏ល្អរបស់ក្លិបនេះ បានអវត្តមានយូរណាស់ មកហើយ ដោយសារតែបញ្ហារបួស ហើយ Bayen Munich អាចនឹងដាក់ Dante ជួសកន្លែងនេះ តែវាមិនសូវល្អដូច Badstuber ឡើយ។ ម្យ៉ាងវិញទៀត គ្រូបង្វឹក Pep Guardiola នឹងដាក់ Jerome Boateng ឬ Javi Martinez ឲ្យលេងជាខ្សែបម្រើ ដោយគ្មានជម្រើសប៉ុន្មានដួងនេះឡើយ ដែលត្រូវដាក់លេង។
៥. បិសាចក្រហមមានខ្សែប្រយុទ្ធលំដាប់ពិភពលោក
ខ្សែរការពារ និងខ្សែបម្រើរបស់ បិសាចក្រហម គឺមានបទពិសោធន៍ចាស់វស្សា ហើយខ្សែប្រយុទ្ធ ដ៏ខ្លាំង មាន Van Persie និង Rooney ដែលលេងត្រូវគ្នាជាមួយនឹង Welbeck, Chicharito ។ជាមួយនឹងកំលាំងទាំងនោះ បិសាចក្រហម មិនបានសរុបសេចក្តីរំពឹងទុកឡើយ តែនឹងធ្វើយ៉ាងណាឲ្យខ្សែការពារកាន់តែរឹងមាំ មុននឹង ក្លិប Bayern Munich ទាក់ទងនឹងខ្សែការពារនេះ នៅតែជាសំនួរនៅឡើយនោះ៕
មតិយោបល់