ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សារដោយចេតនា កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី ត្រង់ចំណុចចំការចេក ស្ថិតក្នុងភូមិចំការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះពៅ កុសល់ ហៅ (អាចៃ) ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅស្នាក់នៅចំណុចចំការចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះ កុត សុខនី (ហៅនី) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅចំណុចចំការចេក ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរបួសដាច់រយះស្លាបប្រជាវខាងឆ្វេង០១កន្លែង ប្រវែង០២តឹក ជម្រៅ០៥ ហ៊ុន និងត្រូវជើងខាងស្ដាំរងរបួសដាច់រយះ០២កន្លែង របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
បើតាមនគរបាលស្រុកវាលវែងផ្នែកជំនាញបានឲ្យដឹងថា ជនសង្ស័យបានផឹកស៊ីជាមួយគ្នា ហើយស្រវឹងដូចគ្នា ក៏ទាស់ពាក្យសម្តីគ្នាភ្លាមនោះជនសង្ស័យក៏បាន(យកកាំបិតផ្គាក់កាប់ទៅលើជនរងរបួសធ្ងន់តែម្ដង) ។ ទាក់ទងនិងករណីប្រើហិង្សាខាងលើនេះ សមត្ថកិច្ចជំនាញយើងបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបង្កសំណុំរឿងតាមនីតិវិធី៕
មតិយោបល់