ព័ត៌មានជាតិ

ការធ្វើចំណីអាហារមិនស្អាត អាចធ្វើឱ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិត

ភ្នំពេញ: ក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋប្រយ័ត្នប្រយែង អំពីបញ្ហាពុលចំណីអាហារដូចជា ពុលនំបុ័ងប៉ាតេ ពុលនំបញ្ចុក ពុលម្ហូបអាពាហ៌ពិពាហ៌ ពុលគ្រឿងសមុទ្រ ពុលបាយកញ្ចប់សាច់ជ្រូកឬសាច់មាន់ ពុលទឹក ជាដើម ដែលបណ្តាលមកពីការរៀបចំចំណីអាហារខ្វះអនាម័យ ប្រភពអាហារឆៅ ពុំមានគុណភាព។
ហើយបង្កជារោគសញ្ញាដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ខាងលើ និងជៀសវាងខាតបង់មុខរបរ និងថវិកា ក្រសួងសូមធ្វើការណែនាំ ដល់អ្នកចម្អិនម្អូប និងអ្នកបរិភោគទាំងអស់ប្រកាន់យកនូវការ អនុវត្តន៍ដ៏សាមញ្ញាដូចខាងក្រោមនេះ៖

១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
២៖ ត្រូវលាងដៃ នឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោរបង់
៣៖ លាងបន្លែ ផែ្លឈើ ឲ្យបានស្អាតមុនបរិភោគ
៤៖ សំអាតសំភារៈប្រើសំរាប់ចម្អិន ម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ់
៦៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧៖ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាអាហារទុកក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៨៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់៕

photo_2016-05-08_16-18-13

photo_2016-05-12_07-01-07

មតិយោបល់