ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ដឹកមាន់បើកគេចម៉ូតូ ជ្រុលទៅបុករថយន្តទំនើបវ៉ុលវ៉ាហ្គេន រងខូចខាតទាំងសងខាង

ភ្នំពេញ: នារីម្នាក់បើករថយន្តហ៊ីយ៉ានដាយបោះពួយយ៉ាងលឿន បានគេចម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តទំនើប កំពុងបើកបរបញ្ច្រសគ្នា បណ្ដាលរេចង្កូតទៅបុកចូលភោជនីដ្ឋានឬស្សីគុជ បណ្ដាលរងការខូចខាតរថយន្តទាំងពីរយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០៤ ចំណុចបន្ទាយ៩៩ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ បើករថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 7613 ធ្វើដំណើរពីត្បូងទៅជើង ។ មកដល់ចំណុចកើតហេតុ បានគេចពីម៉ូតូគ្រឿង បណ្ដាលជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាកវ៉ុលវ៉ាហ្គេន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BD 2223 កំពុងធ្វើដំណើរពីជើងទៅត្បូងបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲរថយន្តហ៊ីយ៉ាន់ដាយដឹកមាន់ រេចង្កូតមកខាងស្ដាំជ្រុលទៅបុកចូលរបងហាង រងការខូចខាតបន្តិចបន្ទួច ចំណែករថយន្តទាំងពីរខូចខាតដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ បានព្រមសងសំណងទៅលើរថយន្តទំនើប យកទៅជួសជុលឡើងវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់