ព័ត៌មានជាតិ

រន្ធត់! នារីបម្រើការនៅខារ៉ាអូខេនគរសំរិទ្ធ ត្រូវរថយន្តបុករបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យនារីដែលបម្រើការនៅខារ៉ាអូខេ នគរសំរិទ្ធ ម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតស្តុបសុខាភិបាលចាស់ ស្ថិតសង្កាត់៤ ក្រុងព្រះសីហនុ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយករថយយន្តនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់