ព័ត៌មានជាតិ

មន្ត្រីយោធា នៅវរៈ ៤២១ ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ខណៈដែលកំពុងជិះនៅលើគោយន្តកន្ត្រៃ

ឧត្តរមានជ័យៈ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ខណៈដែលមានភ្លៀងធ្លាក់ ស្រាប់តែមានរន្ទះបាញ់ ចំបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដីចំការរបស់ យី ឈុន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ហេតុការណ៍នេះកើតឡើង ខណៈដែលជនរងគ្រោះជិះនៅលើគោយន្ដកន្ត្រៃ (គោយន្តឈប់) ពីចំការមកផ្ទះដែលរួមគ្នា៣នាក់ អ្នកបើកគោយន្ដឈ្មោះ ជាតិ គា ភេទប្រុស អាយុ១៦ឆ្នាំ( ត្រូវជាកូនរបស់អ្នកស្លាប់) អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជុយ ជឿយ ភេទប្រុស អាយុ១៣ឆ្នាំ (សន្លប់) ត្រូវជាក្មួយរបស់អ្នកស្លាប់ និងអ្នកស្លាប់ឈ្មោះ ឯក ធួក (ហៅ ចាន់ ជាតិ) ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ជាយោធា នៅវរៈ ៤២១ ដែលមានទីលំនៅ នៅភូមិគីរីវ័ន្ដ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

មតិយោបល់