ព័ត៌មានជាតិ

រថយន្តធុនធំ២៥តោន បើកកៀររថយន្តម៉ាស្តាខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥​ ខែកុម្ភ:​ ឆ្នាំ​២០១៩ មានករណីរថយន្តធុនធំ បើកវ៉ាកៀររថយន្តម៉ាស្តា រងការខូចខាតយ៉ាងដំណំ នៅលើកំណាត់ផ្លូវលេខ៥៩៨ ត្រង់ចំណុចស្តុបកែង រវាងផ្លូវលេខ៥៩៨ កែងផ្លូវ១៨០០ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ។

រថយន្តធុនធំម៉ាក FUSO ពណ៌ស្លាទុំ ពាក់ស្លាកលេខចង្កូតស្តាំCSHN 0468 បើកដោយបុរសម្នាក់ឈ្មោះ ភឿន​ វ៉ាន់ថៃ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិស្រែអង្គធំ​ ឃុំសំរោងលើ​ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែករថយន្តរងគ្រោះ ម៉ាកម៉ាស្តា ពាក់ស្លាកលេខភ្នំពេញ 2AF 2709 បើកដោយបុរម្នាក់ឈ្មោះតង់​ បណ្តូល​ អាយុ៤៥ ស្នាក់នៅភូមិអន្លង់ស្លែង​ ឃុំសំបួរមាស​ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿង បានបើកស្របគ្នា តាមផ្លូវ៥៩៨ពីត្បូងទៅជើង ដោយរថយន្តម៉ាកម៉ាស្តា បើកខាងមុខលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តFUSOខាងលើ បើកវ៉ារុលមកមុខ ក៏ប៉ះរថយន្តម៉ាស្តាផ្នែកខាងស្តាំ រងការខូចខាតបាក់កញ្ចក់ និងកាងចំហៀង។

ក្រោយពីរថយន្តប៉ះគ្នាមកភាគីទាំងសងខាង បានជជែកចរចារគ្នានៅកន្លែងកើតហេតុមួយសន្ទុះធំ មិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញរាជធានី មកយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់