ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងវាយតប់គ្នាជាង២០នាក់

បាត់ដំបងៈ ជនសង្ស័យប្រុសស្រី ជាក្រុមក្មេងស្ទាវជាង២០នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការចាប់ខ្លួនបានជាបន្ទាប់ ក្រោយពីបានបង្កហិង្សា វាយតប់គ្នាយ៉ាងអាណាធិបតេយ្យ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនច្បារ សម្តេច ស ខេង ស្ថិតក្រុមទី៤២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុម ដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២៣នាក់ខាងលើនេះ ទី១ឈ្មោះ នឿត ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង , ទី២ឈ្មោះ គៀម ផាត់ត្រា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ,ទី៣ឈ្មោះ សឿត ចិន ភេទស្រី
អាយុ២០ឆ្នាំ រស់នៅភូមិវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង , ទី៤ឈ្មោះ ជឿន លាងហ៊ួ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ,ទី៥ឈ្មោះ ភ័ណ្ឌ ផារី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង , ទី៦ឈ្មោះ ណាក់ សំណាង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ,ទី៧ឈ្មោះ ណាក់ វិសាល ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ,ទី៨ឈ្មោះ វ៉ែន ឆវ៉ាន់ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ,ទី៩ឈ្មោះ ខុម សុធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង , ទី១០ឈ្មោះ សេន វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិអូរកំបុត ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង,ទី១១ឈ្មោះ ខុន វ៉ាន់សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ទី១២ឈ្មោះ ជាតិ វិសាល ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង, ទី១៣ឈ្មោះ មួន សីហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ចំណែកភាគីម្ខាងទៀត ទី១ឈ្មោះ ធួក នាវិត ភេទប្រុសអាយុ២០ឆ្នាំ, ទី២ឈ្មោះ ហៀង សំណាង ភេទប្រុសអាយុ១៩ឆ្នាំ,ទី៣ឈ្មោះ ដុង សុគុណ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤ឈ្មោះ ម៉ឹង ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ,ទី៥ឈ្មោះ ចាន់ ភ័ត្រា ភេទស្រី អាយុ១៧ឆ្នាំ ,ទី៦ឈ្មោះ សំ វីណា ភេទស្រី អាយុ១៩ឆ្នាំ,ទី៧ឈ្មោះ សាយ ចាន់ណា ភេទស្រី អាយុ១៧ឆ្នាំ,ទី៨ឈ្មោះ អ៊ួន រីណា ភេទស្រី អាយុ២០ឆ្នាំ,ទី៩ឈ្មោះ ឌិន ចិន ភេទប្រុស អាយុ១៨ឆ្នាំ និងទី១០ ឈ្មោះ ធឿន ផាន់ណេត ភេទប្រុសអាយុ១៩ឆ្នាំ។ អ្នកទាំង១០នាក់នេះ មានផ្ទុកនៅសារជាតិញៀន។

បច្ចុប្បន្នមនុស្សទាំង២៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ៕

https://youtu.be/CRQV0UuDHvQ

មតិយោបល់