ព័ត៌មានជាតិ

រថយន្តសាំយ៉ុងព្រលះជាមួយម៉ូតូនិច ស្លាប់១របួសធ្ងន់១

(កណ្តាល): គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឲ្យរន្ធត់ បណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ21Aក្នុងភូមិលេខ3ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះទាំងទាំងពីនាក់ ដែលម្នាក់បាត់បង់ជីវិតមានឈ្មោះ សិត សុខឃឹម ភេទប្រុស អាយុ14ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិលេខ2 ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះហេង សុខហ៊ួ ភេទប្រុស អាយុ15ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ4 ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស(របួសធ្ងន់)។ ចំណែកឯម្ចាស់រថយន្តត្រូវបានឃាត់ខ្លួនមានឈ្មោះឈ្មោះស៊ូ វុទ្ធី ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មុខរបរ បើកបររថយន្ត។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយុង ពណ៍ស្លាទុំ ពាក់ស្លាក់លេខភ្នំពេញ5A 0137 បើកបរដោយឈ្មោះស៊ូ វុទ្ធី បើកពីកើតទៅលិចហើយមកដល់ចំណុចកើតហេតុខាងលើ បានប៉ះដៃចង្កូតជាមួយម៉ូតូចំពេញទំហឹងមួយគ្រឿងម៉ាកនិច ពណ៍ស ពាក់ផ្លាក់លេខភ្នំពេញ1P4733 ដែលកំពង់បើកបញ្រ្ជាស់ទិសគ្នាពីលិចមកកើត បណ្តាលឲ្យដួលបោកក្បាលធ្វើឲ្យឈ្មោះសិត សុខឃឹម ផ្លោកទៅចូលក្រោមកង់រថយន្តកិនបែកក្បាលចេញខួស្លាប់ភ្លាមៗតែម្ដង ។ ចំណែកឯឈ្មោះហេង សុខហ៊ួ រងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯភ្នំពេញ ។

ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង៕ 

   
    
    
   

មតិយោបល់