ព័ត៌មានជាតិ

អធិការរងទទួលផ្នែកចរាចរណ៍ស្រុកខ្សាច់កណ្តាល ៖ ករណីសាឡង់ដឹកខ្សាច់ បុកជាមួយទូកនេសាទ ស្លាប់ក្មេងប្រុសម្នាក់ ពេលនេះភាគីទាំង២បានសម្របសម្រួលផ្លូវតុលាការចប់ហើយ

កណ្តាលៈ លោកអធិការរងទទួលផ្នែកចរាចរណ៍ស្រុកខ្សាច់កណ្តាល បានប្រាប់Post Newsថា ករណីសាឡង់ដឹកខ្សាច់ បុកជាមួយទូកនេសាទ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ ពេលនេះភាគីទាំង២បានសម្របសម្រួលផ្លូវតុលាការចប់ហើយ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងសាឡង់ដឹកខ្សាច់ ពណ៌បៃតងចាស់ បើកដោយបុរសជនជាតិវៀតណាម បានបុកជាមួយនឹងទូកនេសាទត្រី ពណ៌បៃតងលាយខៀវ ដែលកំពុងជិះគ្នា៤នាក់បណ្តាលឲ្យធ្លាក់ក្មេងប្រុសម្នាក់ចូលក្នុងទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម៕

មតិយោបល់