ព័ត៌មានជាតិ

First News៖ ហាយឡែនឌ័របុកម៉ូតូដឹកត្រី បណ្តាលឲ្យបុរសម្នាក់បាក់ជើងស្តាំរួចរត់បាត់

ភ្នំពេញៈ យោងតាមការឲ្យដឹងពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង មិនចាំស្លាកលេខ បើកបុកម៉ូតូដឹកធុងត្រី ដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បាក់ជើងស្តាំចំណែករថយន្តបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យខ្មែរមិត្តភាពសូវៀតដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។​

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់