ព័ត៌មានជាតិ

ជិតមានភ្លើងប្រើវិញហើយ ! អ្នកខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ: ដោយយោងតាមប្រភពព័ត៌មានពី អគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនថា នៅថ្ងៃទី10 ខែមីនា ឆ្នាំ2017 នៅវេលាម៉ោង09និង40នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី4 (GS4-F13) ដែលមានទីតាំងស្ថិតនៅតំបន់មួយចំនួនដូចជា៖
(1) ផ្លូវរោងចក្រកែវ ផ្លូវជើងឯក ភូមិបាគូ ភូមិព្រែកថ្លឹង1 ភូមិព្រែកថ្លឹង2 ភូមិរលួស ភូមិចេក សង្កាត់ជើងឯក
(2)ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មួលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្តូរ និងតម្លើងបរិក្ខាអគ្គិសនី ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុន វេលាម៉ោង11:00ព្រឹក ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

សូមអរគុណ!

មតិយោបល់