ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានរត់មកកាន់ប៉ុស្តិ៍ចោមចៅ សុំការអន្តាគមន៍បន្ទាប់ពីមានជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូទៅបាត់ ខណៈកំពុងធ្វើការនៅជាន់លើ ហើយបានទុកម៉ូតូនៅឡៅតៀជាន់ទី១ ចុះមកវិញមិនដឹងបាត់ពីពេលណា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ មាស ចាន់ធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ម៉ូតូដែលបាត់ទៅនោះម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6781។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅជាន់ទី១ ហើយឡើងទៅប៊ៀកកំបោនៅជាន់ទី៣ ដោយមិនបានចាក់សោកម៉ូតូនោះទេ លុះចុះមកមើលម៉ូតូ ស្រាប់តែមិនឃើញ មិនដឹងថាបាត់តាំងពីពេលណា។
ប្រភពដដែលបន្តថា មានអ្នកឃើញមនុស្សចេញចូលទីនោះ តែគេមិនបានចាប់អារម្មណ៍ ព្រោះកន្លែងនោះមនុស្សច្រើន មានសភាពអ៊ូរអរ មិនដឹងថាអ្នកជាអ្នកណាឲ្យប្រាកដនោះទេ ទើបជនរងគ្រោះក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍តែម្តង៕
https://youtu.be/VkkgJ87AcDc
មតិយោបល់