ព័ត៌មានជាតិ

ឥរិយាបថការដេកដ៏ត្រឹមត្រូវ ដើម្បីសុខភាពល្អ

 

 ១. គេងផ្ងារ

គឺជាឥរិយាបថដែលនារីៗគួរគេងជាទីបំផុត ព្រោះធ្វើឲ្យស្បែកមុខមិនសង្កត់ទៅលើខ្នើយ ឬក៏ពូកធ្វើឲ្យកើតស្នាម​ជ្រីវជ្រួញផ្សេងៗនៅលើស្បែកមុខ ។ មនុស្សដែលគេងក្នុងឥរិយាបថនេះបានយូរ គួរតែមានខ្នើយទ្រក្រោមគន្លាក់អាចម៏ ឲ្យសន្លាក់ឆ្អឹងត្រគាក-ងបន្តិច ឥរិយាបថនេះនឹងកាត់បន្ថយកម្លាំងសង្កត់របស់ខ្នងបានល្អ ចំណែកឯក្បាលគួរមានខ្នើយទាប ទន់កើយទើបមានអារម្មណ៏គេងស្រួល ។

២. គេងផ្អៀងខាងស្តាំ

គឺជាឥរិយាបថតំណេកដែលល្អ និងត្រឹមត្រូវបំផុត ព្រោះនឹងជួយឲ្យបេះដូងដើរបានស្រួល អាហារចេញពីក្រពះនឹង

ត្រូវច្របាច់ចូលទៅក្នុងពោះវៀនតូចបានល្អ និងថែមទាំងជួយកាត់បន្ថយអាការឈឺខ្នងបានយ៉ាងល្អទៀតផង ។ គួរគេងដាក់ជើងផ្នែកខាងក្រោមឲ្យត្រង់ ជើងផ្នែកខាងលើដាក់គងលើខ្នើយគង និងគួរគេងកើយខ្នើយដែលមានកំពស់ស្មើនឹងស្មា ។

៣. គេងផ្អៀងខាងឆ្វេង

គួរឪបខ្នើយឪប និងគងពីលើ ដើម្បីការពារការស្ពឹកស្រពន់របស់ជើងឆ្វេងដោយសាការគេងសង្កត់រយះ​ពេល​យូរ តែឥរិយាបថគេងផ្អៀងនេះអាចធ្វើឲ្យកើតអាការចុកឆ្អល់បរិវេណចុងដង្ហើម ដោយសាតែអាហារនៅរំលាយមិនទាន់អស់ក្នុង​អំឡុងពេលមុនចូលគេង និងធ្វើឲ្យបេះដូងធ្វើការលំបាក ដោយសាតែត្រូវទម្ងន់ខ្លួនសង្កត់ ។

៤. គេងផ្កាប់មុខ

ជាឥរិយាបថតំណេកដែលធ្វើឲ្យដកដង្ហើមមិនស្រួល ឈឺកញ្ចឹង-ក ព្រោះត្រូវងើយមកក្រោយ ឬបែរមុខទៅខាងណា​ម្ខាងរយ:ពេលយូរ តែបើចាំបាច់ត្រូវតែគេងផ្កាប់មុខនោះ គួរប្រើខ្នើយទន់ៗទ្រាប់ពីក្រោមដើមទ្រូង ដើម្បីការពារការចុករួយកញ្ចឹង-ក។

 

 

មតិយោបល់