ព័ត៌មានជាតិ

រូបមន្តមេខ្លោងទុច្ចរិតជួញដូរគ្រឿងញៀនថ្មី ប្រើអនីតិជនចែកចាយថ្នាំញៀន ១០០កញ្ចប់តូចបាន២០ម៉ឺនរៀល

ភ្នំពេញ: មេខ្លោងទុច្ចរិត ជួញដូរគ្រឿងនៅតែបន្តប្រើរូបមន្ត ប្រើក្មេងៗអាយុជាអនិតិជន ចែកចាយថ្នាំញៀនចំនួន១០០កញ្ចប់តូច បានទទួលកម្រៃ២០ម៉ឺនរៀល និងថ្នាំញៀន២កញ្ចប់តូចទុកប្រើប្រាស់ខ្លួនឯង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះបង្ក្រាបជាក់ស្តែងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្មេងប្រុសជាជនសង្ស័យមានឈ្មោះ ច្រេង រ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងដកហូតថ្នាំញៀនក្រាមសថ្លាចំនួន១៣កញ្ចប់តូច ជាក់ស្តែង។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ឈ្មួញទុច្ចរិតបានប្រើប្រាស់ក្មេងៗជាអនិតិជន និងក្មេងអនាថា មកឈរចែកចាយតាមតំបន់អាណាធិបតេយ្យ ដោយផ្តល់ការសាកសួររកប្រភពអ្នកផ្តល់និងផ្គត់ផ្គង់ ផលកម្រៃក្នុងមួយថ្ងៃ២០ម៉ឺនរៀល ព្រមទាំងឲ្យប្រើប្រាស់ថ្នាំញៀនទៀត។

បច្ចុប្បន្ន ក្មេងសង្ស័យរួមទាំងវត្ថុតាង ត្រូវនាំយកទៅឃុំខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

//youtu.be/Nnjsr1Egk9M

មតិយោបល់