ព័ត៌មានជាតិ

RANGE ROVERស្លាកលេខភ្នំពេញ 2AA-5656 របស់មន្រ្តីសុរិយោដីម្នាក់ រយ៊ែរថយក្រោយ រថយន្តដឹកខ្សាច់បើកបុកខ្ទេចគូទ

ភ្នំពេញ: រថយន្តRANGE ROVER មួយគ្រឿងបើកបរដោយមន្រ្តីសុរិយោដីខណ្ឌពោធិសែនជ័យ រយ៊ែរថយក្រោយ ត្រូវបានរថយន្តបែនដឹកខ្សាច់បើកបុកខ្ទេចគូទក្រោយ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តរងគ្រោះ ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-5656 បើកបរដោយ បុរសម្នាក់ជាមន្រ្តីសុរិយោដី ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ បែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0053 ដឹកខ្សាច់ ពេញរថយន្ត ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តមន្រ្តីសុរិយោដី បើករយ៊ែរថយក្រោយ ចេញពីកន្លែងចតមុខផ្ទះប្រជាពលរដ្ឋ គ្រាន់តែឡើងលើផ្លូវបេតុង ត្រូវបានរថយន្តដឹកខ្សាច់បើកពីលិចទៅកើត វ៉ាក់អើ ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទក្រោយ បណ្តាលឲ្យរងរខូចខាត យ៉ាងដំណំ ។

ក្រោយកើតហេតុ ភាគីសងខាងធ្វើការសម្របសម្រួលគ្នា ហើយត្រូវបាន ភាគីរថយន្តបែន សុខចិត្តជួយចេញថ្លៃជួសជុល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់