ព័ត៌មានជាតិ

បើកភ្នែកឡើង ផ្ទះ៣ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងព្រលឹម!

កំពង់ស្ពឺៈ អគ្គិភ័យមួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបន្តឆាបឆេះពីផ្ទះមួយទៅផ្ទះមួយទៀត អស់ចំនួន៣ខ្នងជាបន្ទាប់ កាលពីវេលាម៉ោង៤និង៣០នាទី ព្រឹកព្រលឹមស្រាងៗ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ចំណុចក្បែរផ្សារសាមគ្គី វត្តចំណារ ភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ខណៈដែលអគ្គិភ័យនេះឆាបឆេះ គេសង្កេតឃើញវត្តមានកម្លាំងមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញអន្តរាគមន៍បាញ់ផងដែរ ប៉ុន្តែដោយសារតែទំហំនៃការឆាបឆេះខ្លាំងពេក ក៏បណ្តាលឲ្យផ្ទះ២ខ្នងឆេះអស់ទាំងស្រុង ចំណែក១ខ្នងទៀត ពន្លត់ទាន់ពេលវេលាគ្រាន់តែខូចខាត ៕

មតិយោបល់