ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ មុខសញ្ញាលួចយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយប្រជាពលរដ្ឋ បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្ម ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ នៅភូមិព្រៃទា ភូមិព្រៃជីសាក់ ជុំវិញសកម្មភាពបទល្មើសលួច គាស់ផ្ទះ ទើបកម្លាំងសមត្ថកិច្ច សហការជាមួយបងប្អូនប្រជាពលរដ្ឋ តាមចាប់ខ្លួនជនសង្ស័យទាំង៣នាក់។

ជនសង្ស័យទី ​១ឈ្មោះ​ នាង​ សុវណ្ណរ៉ា​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​ជាង​ផ្សារ​ដែក​ រស់នៅភូមិ​ព្រៃ​ព្រីង​ខាងត្បូង២​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ​ ទី២​ ឈ្មោះ​ ស​ ស៊ី​ប៉ាវ​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​ កម្មក​បោក​អ៊ុតសម្លៀកបំពាក់​ រស់​នៅ​ភូមិ​ ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ​ និងទី​៣ ឈ្មោះ​ ឈឿន​ សុជាតិ​ ហៅណាក់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ កម្មករ​លើក​កង់​រថយន្ត​ ។

ចំណែកជនរងគ្រោះ ​ឈ្មោះ​ រាជ​ ពីឡុត​ ភេទ​ប្រុស ​អាយុ​៣០ឆ្នាំ ​មុខរបរ​ធ្វើ​​ការ​ ផ្នែក​គណនេយ្យ​ រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ ​។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យគេចខ្លួនរួចរហូត តែក្រោយពីធ្វើសកម្មភាពលើកចុងក្រោយ កាលពីថ្ងៃទី១៨ ខែកក្កដា សមត្ថកិច្ចបានស្នើសុំឲ្យពលរដ្ឋ ចូលរួមសហការជាមួយ ទើបអាចឈានដល់ការចាប់ខ្លួន ជនសង្ស័យមេក្លោង ឈ្មោះ ស ស៊ីប៉ាវ និងបន្តចាប់ខ្លួនបក្ខពួក សរុប៣នាក់ នាំទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់