កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ដែលគថ្លង់ និងមានជំងឺសសៃប្រសាទប្រចាំកាយ នៅក្នុងបន្ទប់ទឹករហូតបានសម្រេច ត្រូវឪពុកម្តាយនារីរងគ្រោះឃើញទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះ មានអាយុ២២ឆ្នាំ ជាមនុស្សគថ្លង់មានជំងឺសរសៃប្រសាទ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ជ្រា បូផាន់ ហៅសុខម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជាមនុស្សគថ្លង់ ព្រមទាំងមានជំងឺសរសៃប្រសាទ ដើរមកពីទិសខាងកើត ឯជនសង្ស័យបានជិះម៉ូតូមកពីទិសខាងត្បូង ក៏ជួបគ្នាជនសង្ស័យបានធ្វើដៃជាសញ្ញាថា ស្រឡាញ់គ្នា ដាក់ជនរងគ្រោះពេលនោះជនរងគ្រោះបាន ងក់ក្បាលដាក់ជនសង្ស័យ បន្ទាប់មកជនសង្ស័យបានដើរចូលបន្ទប់ទឹករបស់ខ្លួនហើយដើរចេញមកវិញ ពេលនោះជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ ឯជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ
ដែរ ពេលចូលដល់ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ បាន
សម្រេចតែម្តង។
ក្រោយមកឪពុកម្តាយជនរងគ្រោះ បាត់កូនក៏ដើររកហើយឃើញនៅក្នុងបន្ទប់ទឹកព្រមទាំងឃើញជនសង្ស័យដើរចេញពីក្នុងបន្ទប់ទឹកនោះ ដោយមានការសង្ស័យ ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់