ព័ត៌មានជាតិ

ក្រុមការងារមន្ទីរធនធានទឹក!!! សម្រេចបើកទ្វារទឹកបន្ថែមទៀត ខណៈកម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ

ឧត្តរមានជ័យៈ នៅថៃ្ងទី២៦ ខែសីហា ឆ្នាំ២០១៩ ព្រឹក ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅផ្នែកខាងលើក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឲ្យអាងទឹក០៥ និងអាងទឹកតាម៉ុក កម្ពស់ទឹកហក់ឡើងលើសពីតម្រូវការ ឆ្លៀតក្នុងឱកាសនេះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។

បានសម្រេចបើកទ្វារទឹកបន្ថែមទៀតក្នុងគោលបំណងរុញទឹកឲ្យបានលឿន តាមរយៈអាងទឹកទំនប់ថ្មីមកស្តុកទុកនៅអាងទឹកស្ទឹងស្រែងទី២ រួចបន្តទម្លាក់មកអាងទឹកស្ទឹងស្រែងទី១ ដើម្បីចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

មតិយោបល់