ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចជួយពិនិត្យមើលទីតាំងជល់មាន់ក្បែរដីឡូតិ៍លោកឡោហ៊ួរ

ភ្នំពេញៈ ពលរដ្ឋដែលនៅម្តុំដីឡូតិ៍លោកឡោហ៊ួរ បានរអ៊ូរទាំចំពោះទីតាំងជល់មាន់មួយកន្លែង ដែលតែងតែប្រមូលផ្តុំគ្នា ពពាក់ពពូន លេងល្បែងជល់មាន់ រាល់ថ្ងៃដោយមិនឃើញសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានណា ចុះមកធ្វើការបង្ក្រាបនោះឡើយ។

ទីតាំង បញ្ជល់មាន់មួយកន្លែងខាងលើនេះ គឺស្ថិតនៅក្បែដីឡូលោកឡោហ៊ួ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែនោះបានប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ទីតាំងជល់មាន់មួយកន្លែងនេះ មានលេងជារៀងរាល់ថ្ងៃ ហើយមិនដែលឃើញមានសម្ថតកិច្ចចុះទៅបង្រ្កាបទេ ហើយធ្លាប់មានបង្កជម្លោះគ្នាផងដែរ ។ ពួកគាត់បានលើកឡើងទៀតថា រាល់ថ្ងៃពួកគាត់មានក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពអសន្ដិសុខក្នុងភូមិ-ឃុំរបស់ពួកគាត់។

ពាក់ពន្ធ័នឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរ លោក ជឹម ស៊ីថា ដែលជាអធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា លោកបានបញ្ជាកម្លាំងចុះទៅមើលដែរតែត្រូវក្រុមអ្នកលេងទាំងនោះរត់ចូលព្រៃអស់ហើយ ទើបមិនដែលបង្ក្រាបបានបែបនេះ៕

មតិយោបល់