ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែមីនាឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
រថយន្តបង្កម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1AQ-2734 បើកពីលិចទៅកើត បានវ៉ាជែង រួចជ្រុលទៅបុករះម៉ូតូ២គ្រឿង បណ្តាលឲ្យដួលរងរបួសធ្ងន់៣នាក់តែម្តង។ ចំណែកអ្នកបើកបរថយន្តបានបើកទ្វារគេចខ្លួនបាត់ស្រមោល៕








មតិយោបល់